ព្រះ​អង្គ​ម្ចាស់ រ៉ា​វី​ចក្រ ដាក់​សំណើរ ១០០​លាន​យូ​រ៉ូ ទិញ​ក្លឹ​ប​បាល់ទាត់​នៅ​ក្រប​ខណ្ឌ​កំពូល​បារាំង

0

បារាំង​៖ នេះ​បើ​យោង​តាម​សារព័ត៌មាន Le Parisien ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប​បាល់ទាត់ AS Saint-Etienne ស្ថិត​នៅ​ក្រប​ខណ្ឌ​កំពូល​របស់​បារាំង ដែល​បាន​ប្រកាស​លក់​តាំងពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១កន្លងទៅ ត្រូវ​បាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ បាន​ដាក់​សំណើ​រទិញ ក្នុង​តម្លៃ ១០០​លាន យូ​រ៉ូ​។

បើ​តាម​ប្រភព​ដដែល​បានអោយ​ដឹង​ថា ខាង​ក្លឹ​ប​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ចំពោះ​សំណើរ​នេះ​នៅឡើយ​ទេ​។ ហើយ​សំណើរ​ខាងលើ នឹង​ត្រូវ​យក​មក​ពិភាក្សា​នៅ​ក្នុងថ្ងៃនេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ព្រះ​អង្គ​ម្ចាស់ នរោត្តម រ៉ា​វី​ចក្រ គឺ​ត្រូវជា​ចៅប្រុស​របស់​ព្រះ​បាទនរោត្តម​សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​៕

ប្រភព៖ Le Parisien