កីឡាករ Erling Haaland បានបង្ហាញអារម្មណ៍ថារូបគេ គួរតែរកគ្រាប់បាល់បានច្រើនជាងការប្រកួត បន្ទាប់ពីគាត់រកបានគ្រាប់បាល់ទ្វេដង សម្រាប់ប្រទេសន័រវេសជាមួយនឹងការស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ទល់នឹងហ្គីប្រាល់តា ក្នុងការប្រកួតជម្រុះ World Cup 2022 នៅកាតា។
តារាឆ្នើមរបស់ក្រុម Borrusia Dortmund បានស៊ុតបាល់បញ្ចូលទីក្នុងប្រកួតអន្តរជាតិរបស់គេចំនួន ១២ គ្រាប់ក្នុង ១៥ ប្រកួត ជាមួយនឹងការបញ្ចប់ការប្រកួតបីលើករបស់គេ កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Lovene បានយកឈ្នះ ៥-១ នៅទីក្រុងអូស្លូ។
ប៉ុន្តែ ទោះជាយ៉ាងណា នៅពីក្រោយភាពជោគជ័យ ខ្សែប្រយុទ្ធដែលមានដើមកំណើតនៅទីក្រុង Leeds បានសារភាពថា គេមិនមានអារម្មណ៍ថា គ្រប់គ្រាន់នោះទេ ដោយការរកគ្រាប់បាល់តិចជាងចំនួននៃការប្រកួត៕