Spurs នាំ​យក​ខ្សែការពារ​ប្រេ​ស៊ី​ល​ម្នាក់​ពី Barcelona

0

ក្រុម​មាន់​ខ្នាយ​មាស Tottenham គ្រោង​នឹង​ចុះហត្ថលេខា​លើ​ខ្សែការពារ Emerson Royal របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុង​កិច្ចព្រមព្រៀង​ដែល​អាច​មាន​តម្លៃ​រហូត​ដល់ ២៦ លាន​ផោន (៣៥ លាន​ដុល្លារ​) ។

ជាមួយ​គ្នា​នោះ​ដែរ Spurs នឹង​ចំណាយ​ប្រាក់​ចំនួន ២១ លាន​ផោន​ដំបូង​សម្រាប់​ខ្សែការពារ​ប្រេ​ស៊ី​លវ័យ ២២ ឆ្នាំ​រូប​នេះ ជាមួយនឹង​ប្រាក់​បន្ថែម ៤-៦ លាន​ផោន​។

Emerson បាន​ចំណាយពេល​ពីរ​រដូវ​កាល​កន្លះ​ចុង​ក្រោយ ក្នុង​ការ​ខ្ចី​ជើង​នៅ Real Betis នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្រុម​នៅ​ក្របខ័ណ្ឌ Premier League៕