Arteta៖ Arsenal មិន​សម​នឹង​ទទួល​បាន​អ្វី​ដូច​បែប​នេះ​ឡើយ​ (មានវីដេអូ)

0

គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​សារភាព​ថា លោក​ពិតជា​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្រុម​កាំភ្លើង​ធំ​រង​បរាជ័យ រវាង Brentford ក្នុងលទ្ធ​ល ២-០ ដ៏​គួរ​ឲ្យ​អាម៉ាស់​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សុក្រ​។

ការ​ប្រកួត​បើក​រដូវ​កាល​របស់​ពួក​គេ​ជាមួយ​ក្រុម Brentford បានធ្វើឲ្យ​អ្នកចាត់ការ​រូប​នេះ​ បាន​ខកចិត្ត​ចំពោះ​ការ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​របស់​ក្រុម​ខ្លួន​។

លោក Arteta បាន​ថ្លែង​បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា​“ ខ្ញុំ​ខកចិត្ត​” យើង​បាន​ចាប់ផ្តើម​រដូវ​កាល ​ជាមួយ​គូប្រជែង​ដ៏​ល្អ​។ ខ្ញុំ​មិន​គិត​ថា​យើង​សម​នឹង​ទទួល​បាន​អ្វី​ផ្សេង​ទេ​។ ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ ​ហើយ​យើង​មិន​មាន​វត្តមាន​កីឡាករគ្រប់គ្រាន់​នៅ​ក្នុង​ប្រអប់​នោះ​ទេ​” ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖