Arsenal កំពុងចង់បានអ្នកចាំទីរបស់ក្រុម Sheffield United

0

ការ​ស្វែងរក​អ្នកចាំទី​ថ្មី​របស់ Arsenal ហាក់ដូចជា​ខិត​ជិត​មក​ដល់​ហើយ​។ ក្រុម​កាំភ្លើង​ធំ​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​បេក្ខភាព​អ្នកចាំទី​ពីរ​បី​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ហើយ​ឥឡូវនេះ​ពួក​គេ​កំពុង​ពិចារណា ថា​តើ​អ្នក​ណា​នឹង​ត្រូវ​ចុះហត្ថលេខា​។

យោង​តាម​របាយការណ៍​បានអោយ​ដឹង​ថា ក្លឹ​ប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ កំពុង​ល្បួង​ចង់បាន​អ្នកចាំទី Aaron Ramsdale របស់​ក្រុម Sheffield United មក​កាន់​កីឡដ្ឋាន Emirates នា​រដូវក្តៅ​នេះ​។ ការ​ពិភាក្សា​ត្រូវ​បាន​គេ​និយាយ​ថា កំពុង​បន្ត​រវាង​ភាគី​ទាំង​ពីរ ដោយ Arsenal ជឿជាក់​ថា​កិច្ចព្រមព្រៀង​មួយ នឹង​ត្រូវ​បាន​សំរេច​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ក្រុម​កាំភ្លើង​ធំ​កំពុង​អស់សង្ឃឹម ក្នុង​ការ​បន្ត​កុងត្រា​លើ​អ្នកចាំទី​បម្រុង Bernd Leno មុន​ពេល​យុទ្ធនាការ Premier League ថ្មី​ចាប់ផ្តើម​។ មុន​នេះ​វា​ហាក់ដូចជា​កៀក​នឹង​ចុះហត្ថលេខា​ជាមួយ Andre Onana របស់ Ajax បន្ទាប់​ពី​បាន​ទាក់ទង​ជាមួយ​អ្នកចាំទី​សញ្ជាតិ​កា​មេ​រូ​នរូ​ប​នេះ ប៉ុន្តែ​នៅ​ទីបំផុត​ពួក​គេ​បាន​ប្តូរ​ការ​ចាប់អារម្មណ៍​ទៅ​រក ធនធាន​ដែល​មាន​ស្រាប់​នៅ​ក្នុង​ក្លិប​។

របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ក្រុម Sheffield United បាន​ដាក់​សំណើរ​តម្លៃ ៣០ លាន​ផោន​លើ Ramsdale ។ ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង់ប្រាក់​ជា​មុន​ចំនួន ២៤ លាន​ផោន​សម្រាប់​អ្នកចាំទី​ជនជាតិ​អង់គ្លេស​រូប​នេះ ហើយ​ប្រាក់​ដែល​នៅ​សល់​ចំនួន ៦ លាន​ផោន​ត្រូវ​បាន​រៀបចំ​សម្រាប់​ប្រាក់​រង្វាន់​បន្ថែម​។

បញ្ជាក់​ផង​ដែរ​ថា អ្នកចាំទី​រូប​នេះ​បាន​បង្ហាញខ្លួន​ចំនួន ៣៨​លើក​សម្រាប់​ក្រុម Sheffield ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន និង​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស សម្រាប់​ការ​ប្រកួត​ពានរង្វាន់​អឺរ៉ុប​នៅ​រដូវក្តៅ​នេះ​ផង​ដែរ​។ គាត់​មាន​កិច្ចសន្យា​ជាមួយ Sheffield រហូត​ដល់​រដូវក្តៅ​ឆ្នាំ ២០២៤ ។

ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Ramsdale បាន​ធ្វើ​ឱ្យ​គាត់​ស្ថិត​នៅ​លើ​រ៉ា​ដា​នៃ​ក្លិប​ជា​ច្រើន​នៅ Premier League ហើយ​វា​នឹង​មិន​មានការ​ភ្ញាក់ផ្អើល​ទេ ដែល​ឃើញ​គាត់​បង្ហាញខ្លួន​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស នៅ​រដូវ​កាល​ក្រោយ​៕