Chelsea នឹង​ផ្តល់​ជូន​ដ៏​ធំ​មួយ​ ក្នុង​ការ​នាំ​យកខ្សែប្រយុទ្ធម្នាក់ពី Inter ត្រលប់មកវិញ

0

ក្រុម​តោ​ខៀវ Chelsea សង្ឃឹមថានឹង​អាច​បញ្ចុះបញ្ចូល Inter ឱ្យ​ព្រម​លក់ កីឡាករ Romelu Lukaku ដោយ​ធ្វើការ​ដេញថ្លៃ​ក្នុង​រដូវក្តៅ​នេះ​។

បន្ថែម​ពី​នោះ ក្រុម​ម្ចាស់​ជើងឯក UEFA នៅ​ក្របខ័ណ្ឌ Premier League មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជូន Marcos Alonso ដល់​ក្រុម​នៅ​ក្របខ័ណ្ឌ Serie A ដើម្បី​បញ្ចុះបញ្ចូល Inter Milan ព្រម​លក់​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក​វ័យ ២៨​ឆ្នាំ​រូប​នេះ​ផង​ដែរ​។

យ៉ាងណាមិញ Chelsea ជឿជាក់​ថា ពួក​គេ​អាច​យកចំណេញ​ ពី​ផ្នែក​ហិរញ្ញវត្ថុ​របស់ Inter ហើយ​ការ​ផ្តល់​ជូន​ដ៏​ធំ​មួយ​នេះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​ពិចារណា ​អនុញ្ញាត​ឱ្យ​តារា​ឆ្នើម​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​ចាកចេញ​៕