PSG លត់ក្រុម Le Mans ដល់ទៅ ៤-០ ក្នុងការប្រកួតមិត្តភាព (មានវីដេអូ)

0

ក្លឹបយក្សបារាំង Paris Saint-Germain បានធ្វើការប្រកួតមិត្ដភាព ត្រៀមរដូវកាលថ្មីជាមួយក្រុម Le Mans កាលពីព្រឹកម្សិលមិញនេះ ដោយបានយកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០។

ចំពោះការប្រកួតមិត្ដភាពលើកដំបូង របស់ក្រុមបារាំងមួយនេះ ពុំមានវត្ដមានកីឡាករសំខាន់ៗដូចជា Neymar ឬ Mbappe ទេ ខណៈមានការរំពឹងច្រើន ថានឹងឃើញវត្ដមានកីឡាករចំណូលថ្មី Sergio Ramos។ ប៉ុន្ដែខ្សែការពារមកពីក្រុម Real Madrid រូបនេះពុំទាន់បង្ហាញខ្លួននៅឡើយ ស្របពេលខ្សែការពារស្លាបឆ្វេង Achaf Hakimi បានចូលលេងជាលើកដំបូង និងបានបញ្ជូនបាល់ឲ្យមិត្ដរួមក្រុម ទាត់បញ្ចូលទីបានមួយគ្រាប់ផងដែរ។

គួរបញ្ជាក់ថា PSG មាន Full Options ដែលហាក់កំពុងចាប់ផ្ដើម បំភិតបំភ័យគូប្រជែងជាបណ្តើរៗ ហើយឆ្នាំនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=zwZhoTXmY2A