ញាក់សាច់! ​Roma រកបាន ១០ គ្រាប់​ក្នុង​ការប្រកួត​ដំបូង​របស់​លោក Jose Mourinho

0

ក្រុម Roma បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម Montecatini ដែល​ជា​ក្រុម​លេង​នៅ​ក្រប​ខណ្ឌ Serie D ដោយ​លទ្ធផល ១០-០ ក្នុង​ជំនួប​មិត្តភាព និង​ជា​ការ​ប្រកួត​ដែល​លោក Jose Mourinho ដឹកនាំ​ផ្ទាល់​ជា​លើក​ដំបូង​ផង​ដែរ​។

អតីត​អ្នកចាត់ការ Chelsea, Manchester United និង Tottenham រូប​នេះ បាន​ចូល​កាន់​តំណែង​ក្នុង​ក្លិប Roma កាលពី​ខែឧសភា ហើយ​លោក​បាន​បង្ហាញ​វត្ត​មាននៅ​ក្លិប​អ៊ី​តា​លី​មួយ​នេះ កាលពី​ស​ប្ដា​ហ៍​មុន​។

យ៉ាងណាមិញ ក្រោយ​បរាជ័យ ១០-០ ក្លិប Montecatini បាន​សរសេរ​នៅ​លើ Facebook ថា​៖ “​យើង​ចាក​ចេញពី​ទីក្រុង Rome និង Trigoria នៅ​ចុងបញ្ចប់​នៃ​ថ្ងៃ​ដ៏​អស្ចារ្យ និង​មិន​អាច​បំភ្លេច​បាន ដែល​ត្រូវ​អរគុណ​ដល់ AS Roma សម្រាប់​បដិសណ្ឋារកិច្ច​”៕

សូមទស្សនាវីដេអូខាងក្រោម៖