ក្លិប Portsmouth រង​ការ​ចោទប្រកាន់​ ពី​ការ​រំលោភ​បំពាន​ប្រកាន់​ជាតិ​សាសន៍​

0

ប៉ូ​លី​សកំពុង​បើក​ការ​ស៊ើបអង្កេត លើ​ក្លឹ​ប​បាល់ទាត់ Portsmouth ខណៈ​ដែល​ក្រុម​យុវជន U18 របស់​ពួក​គេ មួយ​ចំនួន​បាន​រំលោភ​បំពាន ​រើសអើង​ប្រកាន់ពូជសាសន៍​ ក្នុង​ការ​សន្ទនា Snap Chat តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចំពោះ​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេសដូចជាកីឡាករ Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់​ពី​ចាញ់ Euro ឆ្នាំ ២០២០ ក្រោម​ថ្វី​ជើង​អ៊ី​តា​លី​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា “​យើង​នឹង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​គាំទ្រ​ដល់​កីឡាករ​ដែល​រង​ផល​ប៉ះពាល់ នឹង​មានការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​អ្នក​ដែល​ទទួលខុសត្រូវ​៕