ក្រុមអ្នកគាំទ្រអង់គ្លេស វាយតប់ទៅលើក្រុមអ្នកគាំទ្រអ៊ីតាលី ក្រោយបញ្ចប់ការប្រកួត EURO 2020 (មានវីដេអូ)

0

ក្រុមបាល់ទាត់​​អ៊ីតា​លី បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីប​អឹ​រ៉ុ​ប UEFA European Championship 2020 ជា​លើក​២ ជា​ប្រវត្តិសាស្ត្រ​នៅ ​ពេល​យកឈ្នះ​គូប្រជែង​អង់គ្លេស​ដោយ​បាល់ ១១​ម៉េ​ត្រ​កាត់សេចក្តី ៣-២ នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។

គួរ​បញ្ជាក់​ថា ​ក្រុម​តោ​កំណាច​អង់គ្លេស​បានខកចិត្ត​ ក្នុង​ពាន​អឺរ៉ុប​នេះ​ដោយ​បាល់ ១១​ម៉េ​ត្រ​នៅ​ពេល Marcus Rashford និង Jadon Sancho ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិនបានសម្រេច។ ក្រោយបញ្ចប់ការប្រកួតគេសង្កេតឃើញថា អ្នកគាំទ្រក្រុមតោកំណាចអង់គ្លេស មានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់បង្ករហឹង្សាលើអ្នកគាំទ្ររបស់អ៊ីតាលី៕

សូមទស្សនាវីដេអូខាងក្រោម៖

https://youtu.be/-LjMH1u-t-0