Lampard រិះគន់ Rashford យ៉ាងចាស់ដៃ (មានវិដេអូ)

0

អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក Frank Lampard បាន​ធ្វើការ​រិះគន់​ខ្លាំង​ៗ ​ចំពោះ​បច្ចេកទេស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Marcus Rashford​។

ជា​ការ​ពិត​ណាស់ ក្នុង​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ ទល់​នឹង​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី គឺ លោក Gareth Southgate បាន​ដាក់ Rashford ឲ្យ​ប្តូរ​ចូល​លើ​ទីលាន​ នៅ​នាទី​ទី​១២០​ទៅ​ហើយ ​ក្នុង​គោលបំណង ​ប្តូរ​ឲ្យ​មក​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែជា​លទ្ធផល គឺកីឡាករ​របស់ Manchester United ខាងលើ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ខកចិត្ត​ខ្លាំង​មែនទែន​ ដោយ​រូបគេ​បែរជា​ទាត់​បុក​បង្គោល​ទី​ទៅ​វិញ ហើយក្រុម​បាន​រង​បរាជ័យ​ បាត់បង់​ពានរង្វាន់ EURO ដោយ​បាល់​កាត់ក្តី​១១​ម៉ែត្រ​ ក្នុង​លទ្ធផល ៣​ទល់​នឹង​២​។

Lampard និយាយ​ថា “​ខ្ញុំ​មិន​ដែល​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ ដោយ​ប្រើ​ស្ទីល​ដូច Rashford ឡើយ​។ គាត់​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​សម្ពាធ ក្នុង​ការ​ទាត់​បាល់​១១​ម៉ែត្រ​”៕

សូមទស្សនាវីដេអូខ្លី៖

https://www.youtube.com/watch?v=YgZ5Q1-CnF8