អ៊ុយ​រូ​ហ្កា​យ បំបាក់​បូ​លី​វី ២-០ ឡើង​ទៅ​វគ្គ​៨​ក្រុម Copa America (មានវីដេអូ)

0

ខ្សែប្រយុទ្ធ Edinson Cavani រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្កា​យ ​យកឈ្នះ​បូ​លី​វី​ដោយ​លទ្ធផល ២-០ និង​ឆ្លង​ទៅ​កាន់​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ Copa America​។

ក្រុម​អ៊ុយ​រូ​ហ្កា​យ​មាន​គ្រាប់​បាល់​នាំមុខ នៅ​ពេល​ដែល​ខ្សែការពារ Jairo Quinteros របស់​បូ​លី​វី ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​មុន​ពេល​ចប់​តង់​ទី​១​។

តារា​ឆ្នើម​របស់​បិសាច​ក្រហម Cavani ទទួល​បាន​ឱកាស​មួយ​ចំនួន មុន​ពេល​ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​ទី​២ ក្រោយ​ទទួល​បាន​បាល់​ពី​ការ​កាត់​យ៉ាង​ល្អ​ដោយ​មិត្ត​រួម​ក្រុម Facundo Torress ១១​នាទី​មុន​ការ​ប្រកួត​បញ្ចប់​។

សម្រាប់​ជ័យជម្នះ​នេះ​ ជួយ​ឱ្យ​អ៊ុយ​រូ​ហ្កា​យ​រំកិល​ទៅ​លេខ​ ៣​នៃ​ពូ​ល A មាន​៤​ពិន្ទុ​ ពី​៣​ប្រកួត ខណៈ​បូ​លី​វី​ដែល​ជា​ក្រុម​មាន​ចំណាត់ថ្នាក់​បាត​តារាង មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅឡើយ​ទេ ហើយ​ពួក​គេ​នឹង​ជួប​ជាមួយ​ក្រុម​កំពូល​តារាង​អា​ហ្ស​ង់​ទី​ន ហើយ​ពួក​គេ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​ ដើម្បី​មានឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​៕

សូមទស្សនាវីដេអូហាយឡាយ៖