ខ្សែការពារឆ្វេងរបស់ក្លឹប Southampton កីឡាករ Ryan Bertrand ត្រូវបានគេដឹងថា កំពុងត្រៀមផ្លាស់ទៅកាន់ Leicester City ក្នុងការផ្ទេរដោយឥតតម្លៃខ្លួន បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុម Arsenal, Monaco និង AC Milan ក៏ដោយ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ ក្រុមចចក នៅថ្ងៃទី ១ ខែកក្កដាបន្ទាប់ពី Southampton មិនអាចបញ្ចុះបញ្ចូលខ្សែការពារឆ្វេងឱ្យបន្តកិច្ចសន្យារបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ជាការពិតណាស់ ក្លឹបនៅ Premier League សឹងតែទាំងអស់ កំពុងដណ្ដើមគ្នាប្រជែងយកខ្សែការពារ សម្រាប់ការពង្រឹងប្រព័ន្ធជើងក្រោមបន្ថែម ខណៈដែលខ្សែការពារជាភាគច្រើន កំពុងព្យាបាលរបួសរយៈពេលវែងដូចជា James Justin និង Timothy Castagne ដែលខកខាននៅ Euro ២០២០ ផងដែរ៕