Chelsea គ្រោង​ជះ​លុយ ២០០​លាន​ផោន ដើម្បី​នាំ​ចូល​ខ្សែប្រយុទ្ធ​ពីរ​នាក់​នា​រដូវក្តៅ​នេះ

0

ថ្មី​ៗ​នេះ ក្រុម​តោ​ខៀវ Chelsea បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក្លឹ​ប និង​ភ្នាក់ងារ​នានា​ ខណៈ​ដែល​ពួក​គេ​មាន​បំណង​ចុះ​កុងត្រា​លើ Erling Haaland របស់ Borussia Dortmund និង Achraf Hakimi របស់ Inter​។

ក្រុម​តោ​ខៀវ អាច​ចំណាយ​ប្រាក់​ច្រើន​ជាង ២០០ លាន​ផោន (២៨៣ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​កីឡាករ​ពីរ​នាក់ នៅ​រដូវក្តៅ​នេះ​។

គួរ​ជម្រាប​ថា កិច្ចព្រមព្រៀង​នេះ វា​មិន​ត្រឹមតែ​បំបែក​កំណត់​ត្រា​ក្លឹ​ប និង​រចនាសម្ព័ន្ធ​ប្រាក់​ឈ្នួលរបស់ Chelsea ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កំណត់​ត្រា​ថ្មី​នៃ​ក្របខ័ណ្ឌ Premier League​ ផង​ដែរ​៕