Zidane លាលែង​ចេញពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្លិប Real Madrid

0

​អ្នកចាត់ការ​លោក Zinedine Zidane បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្រុម Real Madrid ជា​ផ្លូវការ​ហើយ​។ ខណៈ​កាលពី​ឆ្នាំ ២០១៨ លោក​ក៏​បាន​លាលែង​ចេញពី​តំណែង​ម្តង​ដែរ ប៉ុន្តែ​ក្រោយមក​លោក​ក៏​បាន​ត្រឡប់​មក​វិញ​។​

​ទោះបីជា​បញ្ចប់​រដូវ​កាល​នេះ​ដោយ​ដៃទទេ​ក៏​ដោយ​ក៏​កំណត់​ត្រា​របស់​គ្រូបង្វឹក​បារាំង​វ័យ ៤៨​ឆ្នាំ​រូប​នេះ នៅ​តែ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ឈ្នះ​ពានរង្វាន់​ជា​រៀង​រាល់ ២៤ ប្រកួត​ជា​មធ្យម ក្នុងអំឡុងពេល​ប្រកប​អាជីព​នៅ​ឯ​ទីក្រុង Madrid ៕