ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រន្ទះបានបាញ់ចំមនុស្សបណ្តាលស្លាប់៣នាក់ របួស៥នាក់ នៅផ្ទះសម្រាប់ចាំចម្ការមួយ ម្តុំទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា បុរសដែលស្លាប់ ឈ្មោះ ស៊ុន រ៉ាអាយុ ៤២ឆ្នាំ,ឈ្មោះ ធួក លីម អាយុ ៦២ឆ្នាំ,ឈ្មោះ ឯម ស្រ៊ាន់អាយុ ៤៥ឆ្នាំ។
បុរសដែលរងរបួសឈ្មោះសួស គីម អាយុ ៥៨ឆ្នាំរបួសស្រាល, ឈ្មោះ ព្រុំ លាត អាយុ ៦៧ឆ្នាំរបួសស្រាល, ឈ្មោះ ធួក និលអាយុ ៥៨ឆ្នាំរបួសធ្ងន់, ឈ្មោះ សៀន យ៉ុនអាយុ៣៥ឆ្នាំរបួសធ្ងន់ ។ ឈ្មោះ ខន ខាន់អាយុ៤៤ របួសស្រាលអ្នកទាំងអស់រស់នៅភូមិបុស្សវែងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។
ជនរងគ្រោះ ជាក្រុមការងារ ពេលមានភ្លៀងធ្លាក់ ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះ ទៅពិនិត្យ ជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅព្យាបាល នៅមន្ទីរពេទ្យ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យ តាមប្រពៃណី ៕



