Barcelona ​មិន​ទាន់​ផ្តល់​ជូន​កុងត្រា​ថ្មី​សម្រាប់ Messi នៅឡើយ​ទេ​

0

មក​ដល់​ពេល​នេះ ការ​ពិភាក្សា​រវាង Lionel Messi និង Barcelona ជុំវិញ​កុងត្រា​ថ្មី​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​កំពុង​បន្ត​ទោះ​យ៉ាងណា មិន​ទាន់​មានការ​ផ្តល់​ជូន​ណាមួយ​នៅ​លើ​តុ​នៅឡើយ​ទេ​។

របាយការណ៍​បាន​លើក​ឡើង​ថា Barca បាន​ផ្តល់​សំណើ​យ៉ាង​មុតមាំ​ដល់​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន ដែល​នឹង​ផុត​កុងត្រា​នៅ​រដូវក្តៅ​នេះ​ដោយ​បាន​ព្យាយាម​ចាកចេញ​ពី​ទឹកដី Camp Nou កាលពី​ឆ្នាំ​មុន​មុន​នឹង​បង្ហាញ​អោយ​ដឹង​ថា​គាត់​នឹង​បន្ត​នៅ​ឆ្នាំ ២០២០-២១​។

The Goal បញ្ជាក់​ថា​អ្នកចាត់ការ​ទូទៅ​របស់ Messi និង​លោក Joan Laporta កំពុង​ពិភាក្សា​គ្នា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ​ប៉ុន្តែ​របាយការណ៍​នៃ​កិច្ចសន្យា​នៅ​លើ​តុ​គឺ​មិន​ទា​ន់មាន​ទេ​៕