អ្នកចាំទី Ederson របស់ក្រុមមេឃខៀវ Manchester City ថារូបគេនឹងទាមទារពីគ្រូបង្វិក Pep Gaudiola ធ្វើជាអ្នកទាត់បាល់ប៉េណាល់ទី ទី៥ សម្រាប់ក្រុម ប្រសិនបើការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ទល់នឹងក្រុមតោខៀវ Chelsea ត្រូវកាត់សេចក្តីដោយបាល់១១ម៉ែត្រ។
កាលពីមុន Ederson ធ្លាប់បាននិយាយដោយលេងសើចថា រូបគេគឺជាអ្នកទាត់បាល់ប៉េណាល់ទី ដ៏ល្អបំផុតនៅក្នុងក្រុម ប៉ុន្តែទោះជាយ៉ាងណាលោក Pep Guardiola មិនទាន់អនុញ្ញាតឲ្យគេទទួលភារ:នេះនៅឡើយទេ។
សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Man City Vs Chelsea នឹងត្រូវធ្វើឡើងនារាត្រីថ្ងៃទី ២៩ នៅឯទីក្រុង Porto ប្រទេសព័រទុយហ្គាល់ ដែលវាជាឱកាសមួយ ដែលយើងអាចបានឃើញពីជំនាញរបស់អ្នកចាំទី Ederson ចំពោះការស៊ុតបាល់ប៉េណាល់ទី ក្រៅពីអ្នកចាំទីដ៏ឆ្នើមមួយរូបហើយនោះ៕