ចា​ប់​បា​ន​ហើ​យ​!​ ​ជ​ន​ល្មើ​ស​ ​វា​យ​ស​ម្លា​ប់​ម​ន្រ្តី​យោ​ធា​ ​នៅ​ស្រុ​ក​ព​ញាក្រែ​ក​

0

ភ្នំពេញ ៖ បុ​រ​ស​ម្នា​ក់​ដែ​ល​មា​ន​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ហើ​យ​បែ​ក​ថ្នាំ​នោះ​ ​ពេ​ល​នេះ​ត្រូ​វ​បា​ន​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​ខ្លួ​ន​បា​ន​ហើ​យ​ ​ក្រោ​យ​ពី​បា​ន​វា​យ​អ្ន​ក​យា​ម​ជា​យោ​ធា​ម្នា​ក់​ប​ណ្តា​ល​ឱ្យ​ស្លា​ប់​ ​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​ស្រុ​ក​ព​ញា​ក្រែ​ក​ ​កា​ល​ពី​ល្ងា​ច​ថ្ងៃ​ទី​២​៥​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​​

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យដែលមានវិ​ជ្ជ​មា​ន​កូ​វី​ដ​-១​៩ ដែលមានសា​រ​ធា​តុ​ញៀ​ន​ក្នុ​ង​ខ្លួ​ន​ផ​ងនោះ មានឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវ​បា​ន​ឃា​ត់​ខ្លួ​ន​ក្រោ​យ​ធ្វើ​ស​ក​ម្ម​ភា​ព​ស​ម្លា​ប់​ជ​ន​រ​ង​គ្រោះ​ ​ជាយោធា ឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្ត្រីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។

ប៉ុន្តែ ជាអកុសល ជនរងគ្រោះ បាន​ស​ម្លា​ប់​ភ្លា​ម​ៗ​ នៅកន្លែងកើតហេតុ ខណៈ ជនសង្ស័យមា​ន​អា​កា​រៈ​ ​រ​ត់​ឆ្លេ​ឆ្លា​ ​ក្រុ​ម​គ្រូ​ពេ​ទ្យដែលប្រចាំនៅមណ្ឌលនោះ បានសួរគេថា គេមានអាការៈ ពិបាកក្នុងខ្លួន( ​បែ​ក​ថ្នាំ​ ​) ហើយគេបានដើរសំដៅទៅកន្លែងអ្នកយាមជាមន្ត្រីយោធារួច បានវាយប្រតប់ឈានដល់ការវាយនឹងដំបង និ​ង​ច​ប​កា​ប់​វា​យ​ចំ​សៀ​ត​ផ្កា​ ​រ​ប​ស់​ជ​ន​រ​ង​គ្រោះ​កំ​ពុ​ង​អ​ង្គុ​យ​យា​ម​ម្នា​ក់​ឯ​ង​រ​ហូ​ត​ស្លា​ប់​។​

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យា​បា​ល​អ្ន​ក​ទោ​ស​ ​ក្នុ​ង​ម​ន្ទី​រ​ពេ​ទ្យ​ ​និ​ង​រ​ង​ចាំ​ព្យា​បា​ល​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ទើ​ប​ស​ម​ត្ថ​កិ​ច្ច​ចា​ត់​កា​រ​តា​ម​នី​តិ​វិ​ធី​ច្បា​ប់​ ។ ដោ​យ​ឡែ​ក​ ​សា​ក​ស​ព​ជ​ន​រ​ង​គ្រោះ​ ​ត្រូ​វ​បា​ន​យ​ក​ទៅ​បូ​ជា​នៅ​វ​ត្ត​ស​មា​ធិ​ ​ក្នុ​ង​ស្រុ​ក​ព​ញា​ក្រែ​ក​ ​៕​