Carvajal ថា Real Madrid លេងស្មើ Real Betis ដោយសារហេតុផលមួយនេះ (Video)

0

ខ្សែការពារក្លិបអធិរាជស Dani Carvajal បានចូលលេងលើកដំបូង ចាប់តាំងពីថ្ងៃទី១៤ ខែ កុម្ភៈ ក្នុងការប្រកួតរវាង Real Madrid ទល់នឹង Real Betis ប៉ុន្តែលទ្ធផលនៃការប្រកួតបែរជាធ្វើឲ្យគេខកចិត្ត ព្រោះក្រុមលេងបានត្រឹមស្មើ ០ ទល់នឹង ០ ជាមួយ Real Betis។

ដោយមានការរិះគន់ ពីសំណាក់អ្នកគាំទ្ររឿង Real Madrid លេងមិនបានល្អ ខ្សែការពារអេស្ប៉ាញវ័យ ២៩ឆ្នាំរូបនេះ បានចេញមុខការពារក្រុមថា ហេតុផលដែលពួកគេ លេងមិនសូវបានល្អដូចការរំពឹងទុកនោះ គឺមកពីក្រុមមានការប្រកួតដង្ហែរជាប់គ្នាច្រើនពេក ដោយ Real Madrid ត្រូវចូលប្រកួតទាំង La Liga និង Champions League ម្យ៉ាងទៀតកីឡាករសំខាន់ៗមួយចំនួន ក៏កំពុងសម្រាកព្យាបាលរបួសផងដែរ។

សូមជម្រាបថា Real Madrid កំពុងឈរនៅលេខរៀងទី២មាន ៧១ ពិន្ទុដោយចាញ់ ក្រុមកំពូលតារាង Atletico Madrid តែ២ពិន្ទុប៉ុណ្ណោះ៕

សូមទស្សនាវីដេអូហាយឡាយ៖