បិសាចក្រហមឃាត់ Cavani មិនឈ្នះ

0

គ្រូបង្វឹកក្លិបបិសាចក្រហមលោក Ole Gunnar Solskjaer បានឲ្យតម្រុយខ្លះៗថា ខ្សែប្រយុទ្ធ Edinson Cavani មានភាគរយខ្ពស់ អាចចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ។

Solskjaer បាននិយាយថា Cavani មិនទាន់បានសម្រេចពីអនាគតរបស់គេ បានច្បាស់លាស់ ១០០ភាគរយនៅឡើយទេ ប៉ុន្តែគេអាចនឹងចាកចេញទៅលេងនៅអាមេរិកខាងត្បូងវិញ ខណៈកន្លងមក Manchester United ព្យាយាមចរចាបន្តកុងត្រាថ្មីថែមមួយឆ្នាំទៀត ជាមួយកីឡាករសញ្ជាតិ អ៊ុយរ៉ាហ្កាយរូបនេះ។

Edinson Cavani រកបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៣១លើកឲ្យ Man UTD នៅរដូវកាលនេះ ប៉ុន្តែគេចង់ចាកចេញទៅលេងនៅ Boca Juniors ដោយសារវាជិត និងគ្រួសាររបស់គេ៕