Manchester City ឈ្នះពាន Carabao Cup (Video)

0

ក្រុម Manchester City បានឈ្នះពានរង្វាន់ Carabao Cup ជាកំណត់ត្រាលើកទី ៨ ហើយបន្ទាប់ពីបំបាក់ Tottenham Hotspur ក្នុងលទ្ធផល ១-០ នៅ Wembley ដើម្បីលើកពានសម្រាប់ឆ្នាំទី ៤ ជាប់ៗគ្នា។

គ្រាប់បាល់តែតបញ្ចូលទី១គ្រាប់គត់ ពីខ្សែការពារ Aymeric Laporte បានជួយឲ្យ ManCity ឈ្នះបន្ទាប់ពីការលើកបាល់ Free-kick យ៉ាងល្អពីខ្សែបម្រើ Kevin de Bruyne នៅ៨នាទីមុនបញ្ចប់ការប្រកួត។

សូមបញ្ជាក់ថា នេះជាពាន League Cup ទី៨របស់ Man City ដែលច្រើនបំផុតស្មើជាមួយ Liverpool ពោលគឺ ៨លើក ហើយពួកគេជាក្រុមទី២ ដែលឈ្នះពាននេះ៤លើកជាប់គ្នា (បន្ទាប់ពីហង្សក្រហម ពីឆ្នាំ១៩៩១-៨៤)៕

សូមទស្សនាវីដេអូហាយឡាយ៖