Home ព័ត៌មានកីឡា Bayern Munich សម្លឹងឃើញអ្នកចាត់ការវ័យក្មេងរបស់ RB Leipzig

Bayern Munich សម្លឹងឃើញអ្នកចាត់ការវ័យក្មេងរបស់ RB Leipzig

0

ក្រុមជើងឯក Bundesliga Bayern Munich បានប្រកាសពីចំណាប់អារម្មណ៍ក្នុងការនាំយកលោក Julian Nagelsmann ជាគ្រូបង្វឹកថ្មីរបស់ពួក ពីក្លិប RB Leipzig ក្នុងតម្លៃខ្លួន ៣០លានផោន (៣៦ លានដុល្លារ)។

គួរបញ្ជាក់ដែរថា លោក Hansi Flick បានត្រៀមខ្លួនរួចជាស្រេច ដើម្បីលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Bayern នារដូវក្តៅនេះ។

គ្រូបង្វឹកវ័យក្មេងសញ្ជាតិអាល្លឺម៉ង់វ័យ ៣៣ឆ្នាំរូបនេះ បច្ចុប្បន្នជាគ្រូបង្វឹកនៅក្លឹបគោជល់ Leipzig ខណៈដែល Bayern កំពុងចែចង់បាន ដែលមានថ្លៃឈ្នួលដល់ទៅ ៣០លានផោន ហើយនេះគឺជាតម្លៃដ៏ខ្ពស់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រកីឡា សម្រាប់អាជីពជាគ្រូបង្វឹក៕

Previous articleនោះ! និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រងម្នាក់ ឆ្លងកូវីដ-១៩
Next articleManchester City ឈ្នះពាន Carabao Cup (Video)