Klopp រៀបចំទិញខ្សែបម្រើហូឡង់ថ្មីដើម្បីជំនួស Wijnaldum

0

គ្រូបង្វឹកហង្សក្រហមលោក Jurgen Klopp ត្រូវបានដឹងថា កំពុងសម្លឹងមើល ខ្សែបម្រើហូឡង់ថ្មី Ryan Gravenverch ដើម្បីមកជំនួសខ្សែបម្រើហូឡង់ចាស់ Georginio Wijnaldum ដែលអាចនឹងចាកចេញទៅ Camp Nou ក្រោយចប់រដូវកាលនេះ។

ខ្សែបម្រើសញ្ជាតិហូឡង់វ័យ ១៨ឆ្នាំរូបនេះ បច្ចុប្បន្ន កំពុងលេងនៅក្លិប AFC Ajax នៅពេលនិងបានក្លាយជាកីឡាករឆ្នើមម្នាក់ ប្រចាំក្រុម ហើយបានចូលលេងឲ្យក្រុមជម្រើសជាតិហូឡង់បានបីដងមកហើយ។

នៅរដូវកាលនេះ Ryan ចូលលេងបាន ៣៦ដង និងស៊ុតបញ្ចូលទីបាន ៤គ្រាប់ Asists ៦គ្រាប់ទៀត ទើបគេក្លាយជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់ក្លិបធំៗនៅ Premier League ។

យ៉ាងណាមិញ Gravenberg ទើបតែបន្តកុងត្រាថ្មីកាលពីឆ្នាំមុនហើយបើសិន Liverpool ចង់បានគេគឺអាចនឹងត្រូវចាយលុយប្រមាណ ៣០លានផោន (ស្មើនឹងប្រមាណ៤១.២លានដុល្លារអាមេរិក)៕