Harry Kane គឺជាជម្រើសល្អបំផុតសម្រាប់ Real Madrid បន្ទាប់ពី Mbappe និង Haaland

0

ក្លិប Real Madrid បានកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspur កីឡាករ Harry Kane ថាជាគោលដៅផ្ទេរដ៏សំខាន់មួយ នេះបើយោងតាម Cadena Ser ។

Kylian Mbappe របស់ក្រុមខ្លាំងបារាំង Paris Saint-Germain និងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Borussia Dortmund គឺ Erling Haaland ឈរនៅលើគេក្នុងបញ្ជីក្រុមរបស់លោក Zinedine Zidane នៅពេលនេះ ប៉ុន្តែឥលូវពួកគេកំពុងពិចារណាលើម៉ាស៊ីនរកគ្រាប់អង់គ្លេស Harry Kane ថាជាជម្រើសមួយដែលអាចធ្វើទៅបាននៅរដូវក្ដៅខាងមុខ។

អធិរាជសរ Real Madrid ជឿថា វានឹងងាយស្រួលសម្រាប់ពួកគេ ក្នុងការចរចារកិច្ចព្រមព្រៀងមួយសម្រាប់ Kane ដែលបច្ចុប្បន្នត្រូវបានគេចងភ្ជាប់ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ឆ្នាំ ២០២៤ ឯណោះ៕