Arsenal គួរតែប្រញ៉ាប់ផ្ទេរយក Hakimi ពី Inter Milan

0

អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Kevin Campbell យល់ឃើញថា Arsenal ធ្វើយ៉ាងណាផ្ទេរយកកីឡាករ Achraf Hakimi ឲ្យបាន ប្រសិនបើពួកគេចាំបាច់ចង់បានខ្សែការពារស្លាបស្ដាំពិតប្រាកដមែន។

Hakimi បង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងរដូវកាលដំបូងជាមួយ Inter Milan បន្ទាប់ពីផ្លាស់ពី Real Madrid កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃ៣៤លានផោន (ឬប្រមាណ ៤៦លានដុល្លារ) ។

ខ្សែការពារម៉ារ៉ុកវ័យ២២ឆ្នាំរូបនេះ តែងត្រូវបានលោក Antonio Conte ដាក់ឲ្យជាប់ជម្រើស១១នាក់ដំបូងជារឿយៗ ក្នុងនោះគេរួមចំណែករកបាន ៦គ្រាប់ និងបាល់ asists ៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ២៦ប្រកួតនៅ Serie A ។

ទន្ទឹមនឹងនេះ ទម្រង់លេងរបស់ Hakimi ទទួលបានចំណាប់អារម្មណ៍ច្រើនពីក្លិបធំៗរួមមាន Chelsea និង Arsenal ជាដើម៕