Cavani នឹងចាកចេញពី Old Trafford នៅបញ្ចប់រដូវកាលនេះ !

0

ឪពុករបស់កីឡាករ Edinson Cavani បាននិយាយកាលពីថ្ងៃអង្គារថា កូនប្រុសរបស់លោកនឹងចាកចេញពី Manchester United ទៅបន្តនៅក្លិប Boca Juniors របស់អាហ្សង់ទីន ក្នុងទឹកដីអាមេរិកខាងត្បូងនៅបញ្ចប់រដូវកាលនេះ ក្រោមហេតុផលថា មិនសប្បាយចិត្ត ចង់រស់នៅក្បែរគ្រួសារវិញ។

យ៉ាងណាមិញ គ្របង្វិក Manchester United លោក Ole Gunnar Solskjaer បាននិយាយអំពីផលវិជ្ជមានដែលបុរសវ័យ ៣៤ ឆ្នាំរូបនេះមាននៅក្លិប ប៉ុន្តែលោក Luis ឪពុក Cavani និយាយថារូបគេ ចង់ទៅលេងនៅអាមេរិកខាងត្បូង ដើម្បីនៅក្បែរគ្រួសារ ហើយក៏មានការខឹងសម្បារផងដែរបន្ទាប់ពីត្រូវបានហាមឃាត់ដោយ FA ចំពោះការប្រើប្រាស់ពាក្យរើសអើងជាតិសាសន៍នៅក្នុងបណ្តាញសង្គម។

សូមជម្រាបថា ខ្សែប្រយុទ្ធអ៊ុយរូហ្គាយវ័យ ៣៤ឆ្នាំ ដែលសម្បូរបទពិសោធន៍រូបនេះ បានចុះកុងត្រាជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវកាលចុងក្រោយដោយគ្មានតម្លៃខ្លួនពី PSGក្នុង រយៈពេល១២ខែ៕