ស្តាយ! លោកព្រះ Zlatan នឹងត្រូវអវត្តមាន ក្នុងជំនួបជាមួយក្រុមចាស់ ManUnited

0

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan Zlatan Ibrahimovic បានត្រៀមខ្លួនចូលតទល់ នឹងអតីតក្រុមរបស់ខ្លួន Manchester United នៅ Europa League វគ្គ ១៦ ក្រុមចុងក្រោយ ប៉ុន្តែដោយសាររបួសសាច់ដុំភ្លៅខាងឆ្វេង បានធ្វើឲ្យរូបគេនឹងត្រូវខកខាន ក្នុងការចូលជួយក្រុមក្នុងប្រកួតធំមួយនេះ។

សូមបញ្ជាក់ថា ការប្រកួតជើងទី ១វគ្គ១៦ក្រុម Europa League រវាង AC Milan ទល់នឹង Manchester United នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ខាងមុខនេះ ខណៈជើងទី២នឹងប្រកួតនៅថ្ងៃ ១៨ ខែមីនា ខាងមុខ តែយ៉ាងណាវាទំនងដែលថា Zlatan ក៏នឹងត្រូវខកខានការប្រកួតទាំង២ជើងនេះ ខណៈបញ្ហារបួស នឹងត្រូវសម្រាកព្យាបាល រហូតដល់ទៅ ១០ថ្ងៃឯណោះ។

Zlatan Ibrahimovic ធ្លាប់ជាកីឡាករសំខាន់របស់ក្រុម Manchester United ដែលធ្លាប់រកគ្រាប់បាល់ ឲ្យក្លឹបនេះបាន២៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៥៣ប្រកួតឲ្យ ManUnited៕