ឪពុករបស់អ្នកចាំទីដៃទី១ ហង្សក្រហម ស្លាប់ដោយលង់ទឹក

0

លោក Jose Becker អាយុ៥៧ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាឪពុករបស់ អ្នកចាំទីដៃទី១ របស់ក្រុមហង្សក្រហម Liverpool គឺ Alisson Becker បានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈនេះ។

មូលហេតុដែលលោក Jose បាត់បង់ជីវិត គឺដោយសារលោកបានលង់ទឹកក្នុងស្រះ ដែលនៅជាប់នឹងផ្ទះលំហែរបស់លោក នៅភាគខាងត្បូងប្រទេសប្រេស៊ីល។ នេះបើយោងតាមការរាយការណ៍ពីអាជ្ញាធរប៉ូលិសប្រចាំតំបន់។

កូនប្រុសរបស់លោក Jose Becker មានពីររូបគឺ Alisson Becker ដែលជាអ្នកចាំទីឆ្នើមរបស់ Liverpool និងម្នាក់ទៀតគឺ Muriel Becker ដែលជាអ្នកចាំទីឲ្យក្រុម Fluminense នៅឯប្រេស៊ីល។

សូមជម្រាបថា Liverpool នឹងត្រូវជួបប្រកួតទល់ជាមួយក្លិប Sheffield នៅកីឡដ្ឋាន Bramall Lane នៅថ្ងៃអាទិត្យខាងមុខនេះ ខណៈគេមិនទាន់ដឹងនៅឡើយទេថា Alisson អាចសម្រួមចិត្តលេងកើត ឬយ៉ាងណានោះទេ៕