ក្លឹប Red Star ធ្វើការសុំទោស Ibrahimovic ចំពោះការប្រមាថជាតិសាសន៍

0

Red Star Belgrade បានចេញលិខិតសុំទោសដល់ AC Milan និងខ្សែប្រយុទ្ធ Zlatan Ibrahimovic កាលពីថ្ងៃសុក្រ ពីបទរំលោភបំពានរើសអើងប្រមាថជាតិសាសន៍ លើខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត អំឡុងការប្រកួត Europa League កាលពីថ្ងៃព្រហស្បតិ៍រវាងក្រុមទាំងពីរនៅរដ្ឋធានីស៊ែប៊ី។

ប្រព័ន្ធផ្សព្វផ្សាយបេឡារុស្ស បានរាយការណ៍ថា Ibrahimovic ដែលមានដើមកំណើត Bosnian ត្រូវបានគេជេរប្រមាថ ដោយបុគ្គលម្នាក់ ដែលអង្គុយនៅក្នុងកន្លែង VIP របស់កីឡដ្ឋាន Red Star ហើយគេហទំព័រ B92 បានចុះផ្សាយឃ្លីប ជាមួយនឹងសំលេងយ៉ាងច្បាស់។

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយស៊ែប៊ីថា “ Red Star បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្រែកជេរប្រមាថ ដល់កីឡាករ Zlatan Ibrahimovic អំឡុងការប្រកួត Europa League ជាមួយ AC Milan” ។

សូមជម្រាបថា ជើងទីមួយនៃការប្រកួតជុំទី ៣២ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ ខណៈមិនមានអ្នកគាំទ្រណា ចូលរួមការប្រកួតនេះទេ ដោយសារតែមានការរឹតត្បិតC ovid19៕