នាយករដ្ឋមន្ដ្រី ហាមពលរដ្ឋខ្មែរ មិនឲ្យឆ្លងដែនទៅប្រទេស៣ ទោះបីស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសហាមមិនឲ្យ ឲ្យប្រជាពលរដ្ឋខ្មែរ ឆ្លងដែនទៅប្រទេសថៃ វៀតណាម ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ ។

ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងហាមចូល ប្រទេសថៃ ខ្ញុំបានបញ្ជាក់ពីដើម ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ គឺអត់ឲ្យទៅតែម្ដង។ ព្រោះខាងថៃគេកំពុងគ្រប់គ្រងនៅតាមព្រំដែន ព្រោះ មានអ្នកចូលទៅប្រទេសថៃ។ ឯចំពោះអ្នកត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋមិនបាន ព្រោះពលរដ្ឋយើងធ្វើ ដំណើរត្រឡប់មកវិញហើយត្រូវតែទទួល តែយើងត្រូវធ្វើចត្តាឡីស័ក។ ប៉ុន្ដែអ្នកដែលចង់ឆ្លងដែន ពីកម្ពុជា ទៅថៃ ពីកម្ពុជា ទៅវៀតណាម ពីកម្ពុជា ទៅឡាវ យើងមិនអនុញ្ញាតឲ្យទៅទេ»។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអាជ្ញាធរនៅតាមព្រំដែនទាំងអស់ បិទព្រំដែនឲ្យជាប់ មិនត្រូវឲ្យមានប្រជាពលរដ្ឋខ្មែរណាម្នាក់ ឆ្លងទៅចេញទៅក្រៅប្រទេសបានឡើយ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំកុំឱ្យពលករខ្មែរត្រឡប់ពីប្រទេសថៃ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ ព្រោះនឹងត្រូវជាប់ធ្វើចត្តាឡីស័ក មិនបានចូលឆ្នាំនឹងគេទេ ៕