Zlatan នឹងរីករាយ​ក្នុងការបន្តកុងត្រាថ្មី​ជាមួយនឹង AC Milan

0

ខ្លាចាស់ស៊ុយអែត Zlatan Ibrahimovic មកដល់ថ្ងៃនេះ នៅតែអាចបន្ត រកគ្រាប់បាល់ជូនក្លឹបដដែល ហើយទើបតែបាន ឈានទៅដល់ គ្រាប់អាជីពទី៥០០របស់ខ្លួនផងដែរ កាលពីចុងសប្តាហ៍កន្លងមក។

លោក Paolo Maldini ដែលជាអតីតខ្សែការពារឆ្នើមរបស់ AC Milan លោកជឿជាក់ថា Zlatan Ibrahimovic
នឹងបើកចិត្ត ក្នុងការបន្តរស់នៅជាមួយនឹងក្លឹប ប្រសិនបើថ្វីជើងរបស់គេ នៅតែមាំមួន អាចស៊ុតបាលបញ្ចូលទី ក្នុងការប្រកួតបានជាធម្មតា នៅក្នុងលីគកំពូលមួយនេះ។

Zlatan កីឡាករវ័យ ៣៩ឆ្នាំរូបនេះ នៅតែជាមានទំរង់លេងខ្លាំងដដែល ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធ ហើយទើបអាចស៊ុតបញ្ចូលទី បាន២គ្រាប់បន្ថែមទៀត កាលពីចុងសប្តាហ៍យកឈ្នះ Crotone ក្លាយជាកីឡាករ ដែលអាចរកគ្រាប់បាលអាជីព បានដល់ទៅ៥០០ គ្រាប់ផងដែរ៕