Solskjaer បញ្ជាក់ពេលវេលា Van de Beek ត្រូវបង្ហាញខ្លួន

0

ខ្សែបម្រើសញ្ជាតិហូឡង់ ត្រូវបានគ្រូបង្វិកលោក Solskjaer ប្រើជំនួស Bruno Fernandes ឬ Paul Pogba នៅក្នុងការប្រកួត FA Cup។

Ole Gunnar Solskjaer បានត្រៀមរៀបចំយ៉ាងល្អសម្រាប់ Donny van de Beek បន្ទាប់ពីក្រុមបិសាចក្រហម Manchester United ប្រកួតដ៏ស្វិតស្វាញ ជាមួយក្រុម West Ham ដើម្បីឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ។ ដែលកីឡាករ Scott McTominay រកបានគ្រាប់បាល់តែម្នាក់គត់ នៅម៉ោងបន្ថែម បន្ទាប់ពីការប៉ះគ្នានៅ Old Trafford ។

គួររំលឹកថា កីឡាករវ័យ២៣ឆ្នាំ Van de Beek មានតម្លៃខ្លួនដល់ទៅ ៣៥ លានផោន បានចុះហត្ថលេខានៅរដូវក្តៅ ពីក្លិប Ajax នឹងត្រូវប្រើប្រាស់នៅតំបន់បម្រើ ខណៈដែលរៀមច្បង Bruno Fernandes បានរងរបួសហើយ Paul Pogba ត្រូវបានអវត្តមានពីក្រុម៕