ក្លឹបបាសេឡូណា គំរាមចាត់វិធានការផ្លូវច្បាប់ ជុំវិញការបែកធ្លាយកិច្ចសន្យា របស់កីឡាករ Lionel Messi

0

Barcelona បាននិយាយថាក្លឹបនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹង El Mundo បន្ទាប់ពីកាសែតអេស្បាញ បានចេញផ្សាយព័ត៌មានលំអិត​ នៃកិច្ចសន្យាបំបែកកំណត់ត្រារបស់ Lionel Messi កាលពីថ្ងៃអាទិត្យ។

កាសែតបានផ្សព្វផ្សាយឯកសារ ដែលខ្លួនអះអាងថា កីឡាករវ័យ ៣៣ឆ្នាំ Messi បានចុះហត្ថលេខានៅឆ្នាំ ២០១៧។ ឯកសារបានបង្ហាញថាកិច្ចសន្យារបស់ Messi មានតម្លៃ ៥៥៥ លានផោនក្នុងរយៈពេល ៤ រដូវកាល។

ក្រុម Barcelona  និង Messi បានបន្ដកុងត្រាថ្មី កាលពី ឆ្នាំ ២០១៧ កន្លងទៅនោះ ដោយមិនបានបង្ហាញច្បាស់ ពីតម្លៃនៃកុងត្រាឡើយ។  តែពេលនេះ ស្រាប់តែបែកធ្លាយតម្លៃ កុងត្រានោះតែម្ដង  ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះប្រាក់ឈ្នួលរបស់ Messi  ក្នុង ១ ឆ្នាំៗ។  ដោយក្នុងលិខិតកុងត្រាបានបញ្ជាក់ថា  កីឡាករអាហ្សង់ទីន ទទួលបាន ១០២ លានផោនភ្លាមនៅពេលចុះកុងត្រាឆ្នាំនោះ  ហើយមានប្រាក់ឈ្នួលទៀងទាត់ ១២២ លានផោនក្នុង ១ឆ្នាំថែមទៀត។

ពេលនេះក៏មានដំណឹងថា Messi  និង Barcelona ត្រៀមប្រើផ្លូវច្បាប់ ដើម្បីស្វែងរកមុខអ្នកទម្លាយរឿងនេះដែរ ហើយនឹងចូលខ្លួន មកទទួលខុសត្រូវចំពោះបញ្ហានេះ៕