ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីការដ្ឋានស្ថាបនាផ្លូវនិងប្រពន្ធ័លូដោះទឹក នៅទល់មុខបណ្ណាល័យចន្ទ័សោម សែនមង្គលនៃផ្លូវជាតិ់លេខ៣ ដែលកសាងដោយក្រុមហ៊ុនកូរ៉េ បានកាយប៉ះចំគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK82 ជាសំណល់ពីសង្គ្រាម។
លោក ហេង រតនា បានសរសេរលើហ្វេសប៊ុកបន្តថា គុណភាពនិងសុត្ថិភាពគឺជាមូលដ្ឋានគ្រឹះ ដូចនេះគ្មានគ្រោះថ្នាក់ពេលនេះ ជាសំណាងធំណាស់សំរាប់ ក្រុមហ៊ុនសាងសង់នេះ តែបើសិនគ្រាប់បែកនេះ មិនបានឃើញពេលនេះនោះទេ ក៏គ្រាប់នេះ នៅតែជាមរតករង់ចាំផ្តល់ភាព គ្រោះថ្នាក់ដល់មនុស្សជំនាន់ក្រោយៗ ទៀតមិនខានឡើយ ៕




