Home ព័ត៌មានកីឡា Man UTD ផ្តល់កុងត្រាយក្សចំនួន២ឆ្នាំជូន Ramos

Man UTD ផ្តល់កុងត្រាយក្សចំនួន២ឆ្នាំជូន Ramos

0

the Goal ជឿជាក់ថាក្លឹបបិសាចក្រហម Man UTD នៅតែបន្តការចង់បានវត្តមាន របស់កីឡាករខ្សែការពារឆ្នើម វ័យចាស់ Sergio Ramos មកកាន់ទឹកដី old trafford ដដែលទោះបីជាមិនក្តីសង្ឃឹមច្រើនក្តី។

ប្រភពដដែលបានសរសេរទៀតថា ខណៈដែលខ្លួនកំពុងស្ថិតនៅក្នុងកំពូលតារាង ជាទីតាំងគួរឲ្យចាប់អារម្មណ៍ សម្រាប់កីឡាករចំណូលថ្មីនោះ គេបានដឹងទៀតថាក្លឹបក៏បានត្រៀមកុងត្រា ដែលមានតម្លៃថ្លៃចំនួន២ឆ្នាំផងដែរ សម្រាប់កីឡាករខ្សែការពារអេស្បាញរូបនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ កុងត្រាថ្មីរវាងកីឡាករ Ramos និង Real Madrid គឺមិនទាន់ត្រូវបានធ្វើនៅឡើយ ហើយបើមិនមានអ្វីប្រែប្រួលទេនោះកីឡាករ នឹងអាចដើរចេញពីក្លឹប ដោយមិនមានតម្លៃខ្លួនឡើយ នារដូវក្តៅខាងមុខ៕

ប្រែសម្រួល៖ Lee

Previous articleដុះក្អែល ក្រុមក្មេងទំនើង ជិះម៉ូតូបង្ហោះតាមផ្លូវ នៅស្រុកថ្មគោល
Next articleព័ត៌មានបឋម! រថយន្តធុនធំបុកគ្នា នៅចំណោទពេជ្រនិល បង្កការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង