បេក្ខភាពប្រធានសហព័ន្ធបាល់ទាត់បារាំងថ្មី FFF ម្នាក់បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកនឹងធ្វើការកោះហៅ កីឡាករខ្សែប្រយុទ្ធ Karim Benzema មកចូលរួមជាមួយនឹងជម្រើសជាតិសាជាថ្មី ខណៈដែលបុរសជនជាតិបារាំងរូបនេះ កំពុងទទួលរងនូវរឿងក្តី ជាមួយនឹងអតីតមិត្តរួមក្រុមជម្រើសជាតិក្តី។
លោក Michel Moulin ត្រូវបានគេស្គាល់ថាជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពខ្លាំងៗជាច្រើនទៀត ដើម្បីប្រជែងតំណែងរបស់លោក Noel Le Graet បច្ចុប្បន្នហើយលោកបានធ្លាប់សន្យា
ថានឹងធ្វើការដោះស្រាយបញ្ហារបស់ Benzema ព្រមទាំងនឹងយកកីឡាករខ្សែប្រយុទ្ធ Real Madrid មកចូលជម្រើសជាតិវិញឲ្យបាន។
គួររំលឹកដែរថាខ្សែប្រយុទ្ធឆ្នើមវ័យ៣៣ឆ្នាំរូបនេះ គឺមិនបានបង្ហាញខ្លួនឲ្យជម្រើសជាតិឡើយ តាំងតែពីខែវិច្ឆិកាឆ្នាំ២០១៥ម្ល៉េះ ក្រោយពេលដែលអាចលេងឲ្យជម្រើសជាតិបានត្រឹមតែ ៨១ប្រកួតប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee