យោងតាមការរបាយការណ៍មួយ ដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសអេស្បាញ បានជឿជាក់ថាតារាឆ្នើមវ័យជ្រេ
Lionel Messi និងអតីតមិត្តរួមក្លឹបដ៏ជិតស្និទ្ធ Luis Suarez គឺអាចនឹងត្រឡប់ជួបជុំគ្នាសាជាថ្មីម្តងទៀត
នាពេលខាងមុខ។
ការជួបជុំគ្នាសាជាថ្មីនេះគឺនឹងមិនមែនជាក្លឹប AT Madrid ដែល Suarez កំពុងលេងឲ្យបច្ចុប្បន្ន ឬក្លឹប Barcelona
ឡើយប៉ុន្តែផ្ទុយទៅវិញគឺជាក្លឹប Inter Miami នៅលីគកំពូលអាមេរិក។
គួរឲ្យដឹងដែរថាកន្លងមក Messi ធ្លាប់បានបញ្ជាក់ដែរថា ចង់សាកល្បងនៅអាមេរិកឲ្យបានម្តង ទោះបីជាមិនច្បាស់ទេថាវានឹងអាចកើតឡើង ទៅរួចឬយ៉ាងណា៕
ប្រែសម្រួល៖ Lee