Messi បំបែកកំណត់ត្រាចាស់ Pele ក្រោយរកបាន១គ្រាប់យប់មិញ (Video)

0

តារាឆ្នើមអាហ្សង់ទិនប្រចាំក្លឹប Barcelona កីឡាករ Lionel Messi ទីបំផុតគឺអាចបំបែកកំណត់ត្រាចាស់មួយទៀតហើយ របស់ក្លឹបដើម្បីក្លាយទៅជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ Barcelona។

គ្រាប់ទី៦៤៤របស់ Messi បានធ្វើឲ្យគាត់បានក្លាយទៅជាកីឡាករ ដែលអាចគ្រាប់បាល់បានច្រើនបំផុត ដែលជាឯកទក្តកម្មចាស់ ធ្លាប់ធ្វើបានដោយលោក Pele ដែលមានចំនួន៦៤៣គ្រាប់ និងក៏ជាគ្រាប់បាល់ជ័យជំនះផងដែរជួយឲ្យ Barcelona យប់មិញយកឈ្នះ Real Valladolid ក្នុងលទ្ធផល៣ទល់់នឹង០។

ក្នុងនាទីទី៦៥ទាំងដែរ Barcelona បាននាំមុខមុន២គ្រាប់ទៅហើយ បាល់ទី៦៤៤នេះត្រូវបានបញ្ជូនដោយកីឡាករវ័យក្មេង Pedri ទម្លុះខ្សែការពារទៅដល់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីយ៉ាងងាយស្រួល៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖