នៅក្នុងបទសម្ភាសន៍មួយ តាមទូរទស្សន៍របស់ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រ Gareth Bale បាននិយាយថា គាត់មិនមានការសោកស្តាយទេ ចំពោះពេលវេលារបស់គាត់ជាមួយ Real Madrid។
ថ្លែងប្រាប់ Sky Sports បន្ទាប់ពីលោកបានវិលត្រឡប់មកកាន់ក្លឹប Tottenham ក្នុងលក្ខខណ្ឌខ្ចីជើង កីឡាករសញ្ជាតិវែលរូបនេះ បានពន្យល់ថាលោកកំពុងវិលត្រឡប់ មកធ្វើជាមនុស្សដែលមានភាពចាស់ទុំជាងមុន របស់ក្លិបដែលលោកបានចាកចេញកាលពីឆ្នាំ ២០១៣ ដើម្បីចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរបស់ Bale ជាមួយគ្រូបង្វឹក Real Madrid គឺលោក Zinedine Zidane ក៏កាន់តែយ៉ាប់យ៉ឺនទៅៗ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគាត់ស្ទើរតែមិនបានលេងនៅ ១១ប្រកួតចុងក្រោយនៃរដូវកាលមុនខណៈ Real បានលើកពាន La Liga។ គាត់បាននិយាយថា «ខ្ញុំមិនមានការសោកស្តាយចំពោះអ្វីដែលខ្ញុំបានធ្វើ អ្វីដែលគ្រប់គ្នាបាននិយាយនោះទេ គឺអាស្រ័យលើការគិតរបស់ពួកគេ»៕