បិ​សា​ច​ក្រ​ហ​ម ប​ង្កើ​ន​ទឹ​ក​ប្រា​ក់​ដើ​ម្បី​ប្រ​មា​ញ់​យ​ក J​a​d​o​n S​a​n​c​h​o

0

តាមសេចក្តីរាយការណ៍បាន ឲ្យដឹង ថាក្រុមបិសាចក្រហម Manchester United នឹងត្រៀមផ្តល់ជូននូវទឹកប្រាក់ចំនួន ៩០លានផោន សម្រាប់កីឡាករ Jadon Sancho ។

បិសាចក្រហមបានតាមប្រមាញ់យក Sancho ពេញមួយរដូវក្តៅ ប៉ុន្តែមិនអាចឈានដល់ការព្រមព្រៀងជាមួយ Borussia Dormtund ដែលនៅតែប្រកាន់ជំហររឹងមាំចំពោះតម្លៃ ១០៨ លានផោនរបស់ពួកគេសម្រាប់កីឡាកររូបនេះ។

ប៉ុន្តែបើយោងទៅតាមសារព័ត៌មាន Mirror Sport បានអោយដឹងថា បិសាចក្រហមនឹងចេញនូវការផ្តល់ជូនចុងក្រោយនូវទឹកប្រាក់ ៧៥លានផោន ជាមួយនឹងទឹកប្រាក់បន្ថែម ១៥លានផោនបន្ថែមទៀត ហើយអះអាងថាលោក Ed Woodward នឹងជូនដំណឹងដល់ភាគី Dormtund ថានឹងមិនមានការចរចាអំពីថ្លៃឈ្នួល ឬរចនាសម្ព័ននៃកិច្ចព្រមព្រៀងនោះទេ។ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរដូវកាលឆ្នាំ ២០១៩-២០២០​​ Sancho រកបាន ២០គ្រាប់ និងជួយបញ្ជូលបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី ២០ដង ក្នុងការបង្ហាញខ្លួន ៤៤លើក ខណៈដែល Dortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៅ Bundesliga៕