ដំណាំស្រូវជាង១សែន ហិកតា ក្នុងខេត្តចំនួន១០ កំពុងរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត

0

ភ្នំពេញ៖ ដំណាំស្រូវនៅក្នុងខេត្តចំនួន ១០កំពុងរងផលប៉ះពាល់  និងខូចខាតដោយ សារគ្រោះរាំងស្ងួត ដោយទទួលរងផលប៉ះពាល់ សរុបចំនួន ១៣៤ ៥៣២ហ.ត ស្មើនឹង៩,៨៤%។ តាមការវាយតម្លៃរបស់ក្រសួង ដំណាំស្រូវបានខូចខាតសរុបចំនួន ៧ ៦៨៥ហ.ត ស្មើនឹង ៥,៧១% នៃផ្ទៃដីប៉ះពាល់សរុប ។នេះបើយោងតាមរបាយការណ៍  របស់ក្រសួងកសិកកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រចាំខែសីហា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១  សីហា ឆ្នាំ២០២០ ល្បឿននៃការបង្កបង្កើនផលដំណាំស្រូវវស្សា មានដូចខាងក្រោម៖
+ ផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ២ ៦២៦ ២៥៩ ហ.ត ក្នុងនោះភ្ជួររាស់ដោយគោ-ក្របី ចំនួន ២៤ ១៤១ ហ.ត  និងដោយគ្រឿងយន្ដមានចំនួន ២ ៦០២ ១១៨ ហ.ត តិចជាងឆ្នាំមុនចំនួន ២៧ ៦៦ហ.ត
+ផ្ទៃដីសាបសម្រេចបានចំនួន១៤ ៥៦៣ហ.ត តិចជាងឆ្នាំមុនចំនួន ៨ ០០៣ ហ.ត
+ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ២ ៥៤៧ ៤២០ហ.ត ស្មើនឹង៩៨,៤៣% នៃផែនការចំនួន ២ ៥៨៨ ១៣០ហ.ត លើសឆ្នាំមុនចំនួន ៧១ ១៩៩ហ.ត៕