រពឹសដៃ​ យកកាំបិតផ្គាក់កាប់រថយន្ត និងគប់ដុំថ្មលើផ្ទះអ្នកដទៃ ត្រូវបានចាប់ខ្លួន (Video)

0

ភំ្នពេញ៖ ជនញៀនថ្នាំម្នាក់ ត្រូវបានម្ចាស់ផ្ទះ ចាប់បញ្ជូនមកឲ្យសមត្ថកិច្ច បន្ទាប់ពីបានយកកាំបិតផ្គាក់កាប់ដាច់ គំរបក្បាលរថយន្ត និងដុំថ្មគប់ដំបូលផ្ទះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។

តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៣០នាទី ជនរងគ្រោះទុករថយន្តម៉ាក Lexus ៤០០H ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AO-២៤៩៦ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជាមនុស្សញៀនថ្នាំ បាន យកកាំបិតផ្គាក់កាប់ដាច់ គំរបក្បាលរថយន្ត ជនរងគ្រោះ រួចគេចខ្លួន។ លុះដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី ជនសង្ស័យ យកដុំថ្មគប់ដំបូលផ្ទះ ជនរងគ្រោះធ្លុះ២កន្លែងទៀត ក៏ត្រូវបានជនរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ តាមច្បាប់ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

ជនរងគ្រោះឈ្មោះ សេ គឹមវ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះកើតហេតុ។ជនសង្ស័យឈ្មោះ ហង្ស សុខ គុណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ៕