ថ្ងៃ​៤​ កញ្ញា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១៩​ករណី​ ឃាត់ខ្លួន​មនុស្ស ៣៥​នាក់

0

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៣៥​នាក់​ (​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ១៩​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៥​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ១៨​នាក់​ និង​ប្រើប្រាស់​ ១៧​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៤​ ខែកញ្ញា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ice)​ =​ ១៣៦,៧១​ក្រាម​ និង​១៣​កញ្ចប់​តូច​,​ មេ​តំ​ហ្វេ​តា​មីន​(wy)=៥,៧៩​ក្រាម​,​ កេ​តា​មីន​=១៩,៧៣​ក្រាម​ និង​អ៊ិ​ច​ស្តា​ស៊ី​=២៣៧,៣១​ក្រាម​ ។​

+​លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​៖​

-នគរបាល ៨​អង្គភាព​៖ ១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៦១​ក្រាម​។​ ២​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ ៣​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ ៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៧​នាក់​ និង​ អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ០,២០​ក្រាម​។​ ៥​ /​ កណ្ដាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៩​កញ្ចប់​តូច​។​ ៦​ /​ រត​នះ​គី​រី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១៧​ក្រាម​។​ ៧​ /​ ស្វាយ​រៀង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ ៨​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១០​នាក់​ ចាប់​យក​Ice​ ៤​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ ១​អង្គភាព​៖ ១​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៣៤,៧៣​ក្រាម​ Wy​ ៥,៧៩​ក្រាម​ កេ​តា​មីន​ ១៩,៧៣​ក្រាម​ និង​អ៊ិ​ច​ស្តា​ស៊ី​ ២៣៧,៣១​ក្រាម​ ៕