បង្ក្រាបទីតាំង ហាងម៉ាស្សាកោសជប់ បម្រើសេវ៉ាផ្លូវភេទមួយកន្លែង រំដោះនារីរងគ្រោះ ៦នាក់ (Video)

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ កាលពីម៉ោង ៨៖១៥នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា កោសជប់ បម្រើសេវ៉ាផ្លូវភេទមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានស្ត្រីម្ចាស់ហាងម្នាក់ និងរំដោះនារីរងគ្រោះចំនួន ៦នាក់ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ៦នាក់មានឈ្មោះ ១. ចាន់ រតនា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម​ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២. ជិន ឧស្សាហ៍ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិចំបក់ទ្រាប់ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៣. ជួប ស្រីម៉ុច ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៤. នី ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅខេត្តរតនគិរី ។ ៥. ខៀវ សិរីសួស្តី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅខេត្តពោធិសាត់ ។ ៦. ង្វៀង ធីកាំធូ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់ច្បារអំពៅ២ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ចិន ស៊ាប ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣១ ភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានមុខរបរជាម្ចាស់ហាងម៉ាស្សា កោជប់យីហោ៦៦៦ ។

ដោយឡែក វត្ថុតាងចាប់យកបានរួមមាន៖ ស្រោមអណាម័យប្រីប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន មេតំហ្វេតាមីនម៉ាទឹកកកចំនួន ២កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍ថា មានហាងម៉ាស្សាកោសជប់ យីហោ៦៦៦ មួយកន្លែងបានបើកបង្កប់ កន្លែងជួញដូរផ្លូវភេទ ហើយកំលាំង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការណ៍ជាមួយកំលាំងជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានការចូលរួមពី បុគ្គលិកអង្គការកុមារមេត្រី បានចុះទៅបង្រ្កាបនៅទីតាំងខាងលើភ្លាម ដោយបានធ្វើការឆែកឆេររកឃើញ វត្ថុតាងដូចខាងលើ ឃាត់ខ្លួនជនសង្ស័យ និងស្រ្តីបម្រើសេវ៉ាផ្លូវភេទ យកទៅសាកសួរនៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធី ៕