ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បាន អំពាវនាវឱ្យមាតា បិតា អាណាព្យាបាល ទាំងអស់បញ្ឈប់ជាបន្ទាន់ នូវការបំបៅកូនដោយ ម្សៅទឹកដោះគោម៉ាក Nutrilatt B/N ៤៨៧ ,៤៨៨ ,៥៣៦ ,៥៣៧ ,៥៣៨ និង៥៣៩។ជុំវិញករណីនេះ ក្រសួងក៏បាន ការដាក់ចេញនូវវិធានការ ចំពោះផលិតផលម្សៅទឹកដោះ គោម៉ាក Nutrilatt ដែលមានលេខកូដ ដូចខាងលើនេះផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ដោយផ្អែកលើលទ្ធផល វិភាគលើសំណា កគំរូម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N ៤៨៧ ,៤៨៨ ,៥៣៦ ,៥៣៧ ,៥៣៨ និង៥៣៩ ចេញដោយមន្ទីរពិសោធន៍ ឯករាជ្យមួយនៅប្រទេសសិង្ហបុរីឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលទទួលស្គាល់ជាអន្ដរជាតិ តាមស្ដង់ដារ ISO/IEC ១៧០២៥;២០១៧។
ប្រភពដដែល បង្ហាញឲ្យឃើញថា សំណាកគំរូផលិតផល ម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ ខាងលើ មានកម្រិតជាតិដែកតិចជាង០.២៥មីលីក្រាម /១០០ក្រាម គឺមានកម្រិតទាបខ្លាំង ពីលក្ខខណ្ឌតម្រូវអប្បរមា ដែលកំណត់ដោយស្ដង់ដារ កូដិច អន្ដរជាតិ ដែលក្នុងនោះ កម្រិតជាតិដែកតម្រូវឲ្យមានយ៉ាងតិច ២.២៨មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ១ (ចាប់ពីទារក ដល់អាយុ៦ខែ) និងយ៉ាងតិច៤.៧២មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ២ (ចាប់ពីអាយុ៦ខែ ដល់អាយុ១២ខែ) ។
ខ្លឹមសារបន្ថែម មានដូចខាងក្រោម៖

