អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ជូនពលរដ្ឋ មិនទាមទារប្រើប្រាស់ ថវិការដ្ឋបន្ថែមឡើយ (Video)

0

ភ្នំ្នពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្ត កំពង់ស្ពឺ បានលើកឡើងថា ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានាជូន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនទាមទារឲ្យមាន ការប្រើប្រាស់ ថវិការដ្ឋបន្ថែមឡើយ ប៉ុន្តែវាជាការប្រែក្លាយបញ្ហា ទៅជាកាលានុវត្តភាពទៅវិញទេ ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងច្នេះថា «ឆ្ពោះទៅមុខ មន្រ្តីគណបក្សយើង ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៏។ »

អ្នកតំណាងរាស្រ្តរូបនេះ បន្តថា ជាងនេះទៅទៀត មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តោតបន្ថែមលើការបង្កើនល្បឿន និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានាជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកគួស បញ្ជាក់ថា «ការងារទាំងនេះ មិនទាមទារឲ្យមាន ការប្រើប្រាស់ថវិការដ្ឋបន្ថែមឡើយ ប៉ុន្តែវាជាការប្រែក្លាយបញ្ហា ទៅជាកាលានុវត្តភាពទៅវិញទេ»៕