ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់ របស់អង្គការេហឡូត្រាស្ត (HALO Trust) បានទទួលសំណើ ពីប្រជាពលរដ្ឋ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ៤៥គ្រាប់ ដែលស្ថិតនៅត្រង់ចំណុចខ្នង១៦ ក្នុងដីចំការរបស់ពួកគាត់ ហើយបានរាយការណ៍ ទៅក្រុមជំនាញ របស់អង្គការហេឡូត្រាស្ដ ដើម្បីយកទៅកម្ទេចចោល។ នេះបើយោងតាមអាជ្ញាធរមីនកម្ពុជា។
ជាមួយគ្នានេះ អង្គការហេឡូត្រាស្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តា កុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ ព្រោះវាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត៕