ភ្នំពេញ៖ ក្នុងរយៈពេល ៣១ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី៣១ ខែសីហា នៃការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នគរបាលចរាចរណ៍ រកឃើញមធ្យោបាយល្មើសសរុបចំនួន ២៧,០៦៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៩,៥៥៧គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៧១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា រយៈពេល៣១ថ្ងៃ នៃខែសីហា ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕