អាយុនៅក្មេង រូបសម្រស់ស្អាត ឈ្មោះក៏ពិរោះ មិនគួរប្រព្រឹត្តរឿងបែបនេះសោះ (Video)

0

ភ្នំពេញ៖ យុវនារីវ័យក្មេង ដ៏ស្រស់សោភាម្នាក់ ប្រើប្រាស់ថ្នាំរហូតលង់ខ្លួន បែកគំនិតចេញឆក់ទូរសព្ទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

របាយការណ៍របស់ សមត្ថកិច្ចខេត្តកណ្ដាលបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុ២០ឆ្នាំ និងមិនបានដាក់ពាក្យបណ្តឹងឡើយ។ ចំណែកជនសង្ស័យមានគ្នា ២នាក់៖ ១-ឈ្មោះ ផាន់ ឧត្តម ហៅ ស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ បានរត់គេចខ្លួន។​ ២-ឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៌សលាយផ្កាឈូក ស៊េរី២០១១ ស្លាកលេខភ្នំពេញ1BD-5595គ្មានស្តុប ក្រោយ (របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុគឺ ជនរងគ្រោះបានជិះម៉ូតូម៉ាក today តែម្នាក់ឯង នៅពេលជិះមកដល់ម្តុំផ្សារកាច់ជ្រុង ស្រាប់តែឃើញជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូ ១គ្រឿងម៉ាក scoopy ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ 1BD-5595 តាមពីក្រោយ ដោយឈ្មោះផាន់ឧត្តម ហៅស្វិត ជាអ្នកបើកម៉ូតូ រីឯឈ្មោះជួន ចន្ទ័បូរមី ហៅយ៉ែន ជាអ្នកអង្គុយខាងក្រោយ បានឆក់ទូរស័ព្ទរបស់ជនរងគ្រោះម៉ាក iphone 6 plus បានសម្រេចពេលនោះជនរងគ្រោះ បានបើកម៉ូតូដេញតាម រួចបានបើកបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលឲ្យដួលបែកស្តុប ហើយដណ្តើមយកទូរសព្ទ័វិញ បាត់ទៅ ចំណែក ជនសង្ស័យទាំង ២នាក់ បានលើកម៉ូតូជិះគេចខ្លួនបាត់ទៅ រីឯជនរងគ្រោះមិនបាន មកដាក់ពាក្យបណ្តឹង ឡើយ។

លុះមកដល់ថ្ងៃទី៣០ ខែសីហា កម្លាំងប៉ុស្តិ៍តាក្តុលសហការ ជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

តាមការសាកសួរជនសង្ស័យ ឈ្មោះ ជួន ចន្ទ័បូរមី ហៅយ៉ែន បានសារភាពថាខ្លួន និងឈ្មោះ ផាន់ ឧត្តម ហៅស្វិត ពិតជាបានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ប្រាកដមែន ដោយខ្លួនជា អ្នកឆក់ ហើយឈ្មោះផាន់ ឧត្តម ហៅស្វិត ជាអ្នកបើកម៉ូតូ និង បានសារភាពទៀតថា គាត់បានប្រើប្រាស់គ្រឿងញៀន អស់រយៈពេលជិត ៥ខែមកហើយ ៕